អត្ថប្រយោជន៍របស់ផ្លែកចេក- Benefits of Banana Fruit
ចេកគឺជាប្រភេទផ្លែឈើដែលងាយស្រួលដំដុះ និងងាយទទួលបានផលបំផុតមួយ ហើយយើងក៏ងាយស្រួលរកទិញយកមកទទួលទានផងដែរ។ ផ្លែឈើដ៏ពិសេសមួយនេះមិនត្រឹមតែមានតម្លៃថោកសមរម្យ ងាយស្រួលទិញយកទៅទទួលទាននោះទេ ប៉ុន្តែវាក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដែលអ្នកនឹកស្មានមិនដល់ផងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ជាច្រើននៃផ្លែចេក ហើយអ្នកគួរតែយល់ដឹងទាំងអស់គ្នា ព្រោះវាជាផ្នែកមួយនៃចំណេះដឹងសុខភាព។
១. ផ្លែកចេកអាចកាត់បន្ថយអារម្មណ៍យើងពីសម្ពាធនានាអោយធូរស្រាលបាន។ វាមានផ្ទុកសារធាតុ tryptophan ដែលបំលែងទៅជាសារធាតុ Serotonin អាចអោយខួរក្បាលយើងមានអារម្មណ៍ស្ងប់ និងរីករាយបាន។
២. ទទួលទានផ្លែចេកពីរផ្លែមុនធ្វើលំហាត់ប្រាណ នឹងជួយបង្កើនថាមពលរាង្គកាយអោយកាន់តែខ្លាំង និងបង្កើតកម្រិតជាតិស្ករក្នុងឈាមបាន មិនអោយយើងឆាប់ហត់។
៣. បង្ការការឈឺសាច់ដុំខណៈពេលធ្វើលំហាត់ប្រាណ រឺបន្ទាប់ពីហាត់ប្រាណហើយ។
៤. ទប់ស្កាត់ការបាត់បង់ជាតិកាល់ស្យូមកំឡុងពេលបង្ហូរទឹកនោម និងជំនួយឆ្អឹងអោយមានភាពរឹងមាំ
៥. ផ្លែចេកមានផ្ទុកសារធាតុពិសេសដែលអាចព្យាបាលបញ្ហាផ្លូវអារម្មណ៍ដូចជា ខឹង អស់សង្ឃឹម ថប់អារម្មណ៍ បាត់បង់ការគ្រប់គ្រងអារម្មណ៍ជាដើម។
៦. ផ្លែកចេកអាចទប់ស្កាត់ការហើមឡើងនៃសាច់ បញ្ចៀសជំងឺទឹកនោមផ្អើម ល្អសម្រាប់អ្នកសម្រកទំងន់ ពង្រឹងប្រព័ន្ធសរសៃប្រសាទ បង្កើនគ្រាប់ឈាមស និងផ្ទុកទៅដោយសារធាតុវីតាមីន B6 ជាច្រើន។
៧. បង្កើនកម្រិតឈាមក្នុងរាងកាយ កាត់បន្ថយភាពស្លេកស្លាំង ព្រោះអីវាមានផ្ទុកជាតិដែក
៨. មានសារធាតុប៉ូតាស្យ៉ូមខ្ពស់ តែសារធាតុអំបិលតិចដែលល្អបំផុតសម្រាប់កាត់បន្ថយសំពាធឈាម ជៀសវាងការគាំងបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល

៩. អត្ថប្រយោជន៍ផ្លែចេកសម្រាប់ពោះវៀន និងក្រពះ
- ចេកសំបូរដោយកាកសរសៃរ ដែលជំនួយដល់ការរំលាយអាហារកាន់តែមានប្រសើរឡើង ហើយក៏កំចាត់ជាតិពុលចេញពីក្នុងខ្លួនបានផងដែរ។
- កាកសរសៃរបស់ចេកអាចអោយពោះវៀនដំណើរការបានធម្មតាបាន បង្ការការពោះវៀនដុះខ្នែង
- វាក៏ល្អសម្រាប់អ្នកដែលមានអាការៈរាគរូសផងដែរ ព្រោះវានឹងបង្កើនសារធាតុអេឡិចត្រូលីត្រដែលបានបាត់បង់ និងព្យាបាលពោះវៀន
- ចេកគ្រប់គ្រងសារធាតុអាស៊ីតក្នុងពោះវៀន បង្ការការកើនឡើងនៃអាស៊ីត មិនអោយយើងក្រហាយពោះ
- វាអាចការពារក្រពះ រឺក៏ព្យាបាលជំងឺដំបៅក្រពះបាន
១០. អត្ថប្រយោជន៍របស់ផ្លែចេកដែលអាចព្យាបាល និងបង្ការជំងឹផ្សេងៗបាន
- ទទួលផ្លែកចេកជាប្រចាំ នឹងប្រឆាំងនឹងមហារីកក្រលាន បង្កើនសាច់ដុំភ្នែក អោយខ្លាំងភ្លឺច្បាស់ល្អ និងបង្កើនសារធាតុកាល់ស្យូម ដែលធ្វើអោយឆ្អឹងរឹងមាំ
- ដោយសារតែផ្លែចេកមានផ្ទុកសារធាតុប៉ូតាស្យូមនោះ វានឹងជួយបង្កើនសមត្ថភាពខួរក្បាលយើងអោយឆ្លាតវៃបាន ដូច្នេះគួរតែទទួលផ្លែកចេកមួយមុនពេលប្រលង ដើម្បីអោយខួរក្បាលមានសមត្ថភាពខ្ពស់
- ចេកមានសារធាតុប្រឆាំងអុកស៊ីតកម្ម អាចប្រឆាំងជំងឺនានាបាន
- ទទួលទានចេកបន្ទាប់ពីអាហារពេលល្ងាច អាចអោយសារធាតុស្ករក្នុងឈាមមានស្ថេរភាព ហើយក៏កាត់បន្ថយភាពវិលមុខពេលយើងភ្ញាក់ពីដំណេកផងដែរ
- សំបកចេកអាចកាត់បន្ថយភាពរមាស់ រឺកន្ទួលក្រហមលើស្បែកបាន
- ទប់ស្កាត់កម្រិតជាតិស្ករក្នុងខ្លួនកុំអោយឡើងខ្ពស់បាន ប្រសិនបើយើងទទួលទានចេកបន្ទាប់ពីទទួលទានអាហារ
- ចេកអាចរក្សាសីតុណ្ហភាពក្នុងខ្លួនអោយមានភាពប្រក្រតីបាន មិនថាថ្ងៃក្តៅ រឺត្រជាក់ឡើយ
- កាត់បន្ថយជំងឺរ៉ាំរ៉ៃទៅតាមរដូវកាលរបស់យើងបាន ដូចជារដូវក្តៅ រដូវរងារ
- ចេកមានវីតាមីន B ច្រើន ដែលល្អបំផុតសម្រាប់អ្នកផ្តាច់បារី
- សំបកចេកអាចកាត់ឬសដៃរបស់យើងបាន ដោយគ្រាន់តែបិទសំបកចេកនៅលើតំបន់នោះជាប្រចាំរហូតវាបាត់ដោយឯកឯង ដោយមិនចាំបាច់កាត់ឡើយ
ភ្ញាក់ផ្អើលមែនទេជាមួយនឹងអត្ថប្រយោជន៍ដ៏ច្រើនលើសលប់នៃផ្លែចេក? សូមឧស្សាហ៍ទទួលទានផ្លែចេកជាប្រចាំទាំងអស់គ្នា ព្រោះអីវាគឺជាអាហារធម្មជាតិដ៏ពិសេសមួយដែលមានភាពងាយស្រួលរកបំផុត ជាពិសេសក្នុងប្រទេសកម្ពុជារបស់យើងតែម្តង ហើយវាក៏មានតម្លៃថោកផងដែរ ប្រមាណ ២៥០០ រៀលតែប៉ុណ្ណោះក្នុងមួយស្និត។