អត្ថប្រយោជន៏ ៦យ៉ាងរបស់ទឹកឃ្មុំដែលលោកអ្នកនឹកស្មានមិនដល់
១. ជួយកាត់បន្ថយជាតិហ្កាសនៅក្នុងខ្លួន
ល្បាយនៃទឹកឃ្មុំនិងទឹកក្តៅឧណ្ហៗ ជួយអោយប្រពន្ធ័ភាពស៊ាំនៃរាងកាយកាន់តែរឹងមាំ កាត់បន្ថយជាតិពុលនៅក្នុងខ្លួន។ ហើយលោកអ្នកក៏អាចបន្ថែមក្រូចឆ្មារ ព្រោះក្រូចឆ្មារជួយសំរួលក្នុងការបត់ជើងផងដែរ។
២. ជួយអោយស្បែករបស់អ្នកកាន់តែស្រស់ស្អាតនិងទន់រលោង
ទឹកឃ្មុំជាសារធាតុប្រឆាំងអុកសុីតកម្មធម្មជាតិ ដែលជួយអោយស្បែកអ្នកកាន់តែស្រស់ស្អាត ស្រស់ថ្លា និងភ្លឺរលោងថែមទៀត។
៣. ជួយអោយលោកអ្នកស្រកទំងន់បាន
ទឹកឃ្មុំជាប្រភេទស្ករធម្មជាតិ ជាតិស្ករងាយរលាយនៅក្នុងឈាម ដែលមិនធ្វើអោយលោកអ្នកធាត់បាននោះទេ។
៤. ជួយបំបាត់ក្នុងការឈឺបំពង់ក
ទឹកឃ្មុំក្តៅឧណ្ហៗជួយទប់ប្រឆាំងនិងជំងឺផ្តាសាយ និងជួយកុំអោយឆាប់ឆ្លងមេរោគ។
៥. ជួយរក្សាកំរិតជាតិស្ករនៅក្នុងខ្លួន
ទឹកឃ្មុំមិនដូចជាស្ករដទៃវាជួយរក្សាជាតិស្ករនៅក្នុងខ្លួន ហើយមានជាតិកូលេស្តេរ៉ូលសមល្មមសំរាប់រូបរាងកាយរបស់យើង។
៦. បង្ការជំងឺបេះដូង
តាមការស្រាវជ្រាវបានអោយដឹងថា ទឹកឃ្មុំជាសារធាតុប្រឆាំងអុកសុីតកម្មធម្មជាតិ និងជួយការងារកតាត់បន្ថយការប្រឈមមុខនិងជំងឺគាំងបេះដូង។
ប្រភពៈ Angkorvoice