អត្ថប្រយោជន៍ផ្លែ ផាសិន – Passion Fruit




អត្ថប្រយោជន៍ផ្លែ ផាសិន – Passion Fruit

ផ្លែ ផាសិន (Passion Fruit) (ដែលគេស្គាល់ម៉្យាងទៀត ផ្លែក្រូចទ្រើង) មានអត្ថប្រយោជន៍ ទប់ស្កាត់ការរីកលូតលាស់មហារីក បង្កើនថាមពលរំលាយអាហារ បង្កើនមុខងារប្រព័ន្ធភាពស៊ាំ ជំនួយភ្នែក ជំនួយសុខភាពស្បែក គ្រប់គ្រងតុល្យភាពជាតិទឹកក្នុងរាងកាយ បន្ថយសម្ពាធឈាម បង្កើនចរន្តឈាមរត់ និងបង្កើនដង់ស៊ីតេរ៉ែរបស់ឆ្អឹង។ លើសពីនេះទៅទៀត វាជួយកាត់បន្ថយនូវសញ្ញានៃភាពចាស់ជរា និងធ្វើឲ្យអ្នកគេងលក់ស្រួល។

១. អាហារបំប៉នសុខភាពនៅក្នុងផ្លែ ផាសិន

ផ្លែ ផាសិន​ មានសារធាតុចិញ្ចឹម សារធាតុរ៉ែ និង វីតាមីន វីតាមីនអា (A) វីតាមីនសេ (C) ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ទង់ដែង ជាតិសរសៃនិងប្រូតេអ៊ីន៖ បង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ផាសិនសំបូរដោយវីតាមីនសេ (C) និង សារធាតុការ៉ូទីន (carotene) ជួយពង្រឹងភាពស៊ាំក្នុងសារពាង្គកាយ។ វីតាមីន ជួយរំញោចសកម្មភាពនៃកោសិកាឈាមស និងប្រព័ន្ធការពារប្រព័ន្ធភាពស៊ាំផ្សេងទៀត។ វាការពារអ្នក ពីជំងឺទូទៅផ្សេងៗ និងជំងឺធ្ងន់ធ្ងរបាន។ ដូច្នេះញ៉ាំផ្លែផាសិនមួយផ្លែ (100 ក្រាម) ជាប្រចាំថ្ងៃ អាចផ្តល់វីតាមីនប្រហែល 30 មីលីក្រាមនៃវីតាមីនសេ ។

២. សម្បូរទៅដោយ វីតាមីនអា (A)


ផាសិន សំបូរដោយ វីតាមីនអា ដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពភ្នែក ការពារជំងឺភ្នែកឡើងបាយ និងភ្នែកងងឹតផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់នៃផ្លែឈើនេះ ជួយ កាត់បន្ថយស្នាមជ្រួញ និងធ្វើឲ្យ ស្បែកមានសំណើមល្អ ។

៣.​ ការពារជម្ងឺមហារីក

ផ្លែផាសិន បង្កើនសកម្មភាពប្រឆាំងនឹងជំងឺមហារីកនៅក្នុងរាងកាយ។ ផ្លែឈើផាសិននេះ ក៏មានវីតាមីនអា (A), សារធាតុហ្ល្វេវើណច (flavonoids) និងសមាសធាតុ phenolic ដែលជា សារធាតុប្រឆាំងនឹងជំងឺមហារីក ជាពិសេសការពារ មហារីកមាត់និងសួត។

៤. ធ្វើឲ្យឆ្អឹងមានសុខភាពល្អ

ផ្លែ ផាសិន គឺជាប្រភពសម្បូរបែបនៃសារធាតុរ៉ែ ដូចជាជាតិដែក ស្ពាន់ ម៉ាញ៉េស្យូម និងផូស្វ័រ សំខាន់សម្រាប់បង្កើនដង់ស៊ីតេរ៉ែនៅក្នុងឆ្អឹង និងធ្វើឲ្យឆ្អឹងរឹងមាំ។ សារធាតុរ៉ែទាំងនេះ ដើរតួសំខាន់ក្នុងការបង្កើនល្បឿនជួសជុលឆ្អឹង និងកាត់បន្ថយការរលាកសន្លាក់។

៥. កាត់បន្ថយការឡើងសម្ពាធឈាម

ប្រសិនបើអ្នកញ៉ាំផ្លែ ផាសិន មួយផ្លែក្នុងមួយថ្ងៃ អ្នកអាចបំពេញតំរូវការប៉ូតាស្យូម 1/4 ភ្លាមៗ។ សារធាតុប៉ូតាស្យូម គឺជាសារធាតុរ៉ែដ៏សំខាន់នៅក្នុងរាងកាយរបស់មនុស្ស ផាសិនជួយកាត់បន្ថយសម្ពាធឈាមទៅលើបេះដូង និងបង្កើនសុខភាពសរសៃឈាមបេះដូង និងរក្សាលំនឹងជាតិទឹក ។ ដូច្នេះ សូមអ្នកបានញ៉ាំ ផាសិនជាមួយអាហារថ្ងៃត្រង់របស់អ្នក (ម្តងម្កាល ក៏បាន)​ ដើម្បីរក្សាសុខភាពបេះដូងរបស់អ្នក និងធ្វើឲ្យកោសិការាងកាយមានដំណើរតាមមុខងាររបស់វាល្អប្រសើរ។

៦. ជំនួយដល់ការរំលាយអាហារ

ផ្លែ ផាសិនគឺជាប្រភពដ៏ខ្លាំងបំផុតនៃជាតិសរសៃ ក្នុងមួយផ្លែ វាអាចផ្តល់ឱ្យរាងកាយមនុស្សប្រមាណ 98% នៃតម្រូវការប្រចាំថ្ងៃ។ ជាតិសរសៃគឺជាសមាសធាតុសំខាន់នៃរបបអាហារដែលផ្តល់នូវសុខភាពល្អ ពីព្រោះវាជាសារធាតុដែលសម្របសម្រួលការរំលាយអាហារនិងធ្វើឲ្យមានចលនាពោះវៀន។ផាសិនការពារការទល់លាមកបាន និងការពារជំងឺមហារីកពោះវៀនធំ។



Previous
Next Post »

Popular Posts