អត្ថប្រយោជន៍ទាំង ១០ យ៉ាងរបស់ផ្លែប័រ - 10 Benefits of Avocado
ផ្លែប័រ ឬផ្លែអាវូកាដូ គឺជាប្រភេទរុក្ខជាតិម្យ៉ាង មានអត្ថប្រយោជន៍ខ្លាំងណាស់ ដែលមានផ្ទុកនូវសារធាតុជាច្រើនដូចជា វីតាមីន A, B, C, E និង K ក៏ដូចជា សារធាតុទង់ដែង ដែក ប៉ូតាស្បូម ម៉ាញ៉េស្យូម ជាតិសរសៃ ប្រូតេអ៊ីន និង មានសារធាតុជាច្រើនផ្សេងទៀត។ ផ្លែប័រ ជារុក្ខជាតិហូបផ្លែដ៏មានឱជារសឆ្ងាញ់ពិសា និងជាឱសថសំរាប់ព្យាបាលជំងឺ យ៉ាងពូកែស័ក្តិសិទ្ធិថែមទៀតផង។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃផ្លែប័រដែលល្អចំពោះសុខភាព។
១. ជួយឲ្យខួរក្បាលមានសុខភាពល្អ
២. ជួយដល់ចលនាបេះដូង
៣. សម្បូរវីតាមីនហ្វូលិចអាស៊ីត (B9) ជួយឲ្យភ្នែកភ្លឺល្អ
៤. សម្រួលដល់សម្ពាធឈាម
៥. បង្ការការឡើងជាតិស្ករក្នុងឈាម
៦. ប្រឆាំងនឹងការរលាកផ្សេងៗ
៧. មានសារធាតុធ្វើឲ្យស្បែកស្អាតវ័យក្មេង
៨. សម្រួលដល់ការរំលាយអាហារ
៩. ធ្វើឲ្យសក់លូតលាស់បានល្អ
១០. បង្ការជំងឺមហារីក។
ដូច្នេះអ្នកគួរទទួលទានផ្លែប័រយ៉ាងហោចណាស់ ១ផ្លែក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ដើម្បីសុខភាពល្អ រឹងមាំ៕