អត្ថប្រយោជន៍នៃការទទួលទានអាហារពេលព្រឹក-Importance of Dinner
អាហារពេលព្រឹកមានតម្លៃដូចជាគ្រាប់ពេជ្រសម្រាប់សុខភាពជីវិតមនុស្សប្រចាំថ្ងៃ។ អាហារពេលព្រឹកវាមិនត្រឹមតែជាប្រភពផ្ដល់នូវថាមពលខ្លាំងក្លាប៉ុណ្ណោះទេ វាថែមទាំងមានអត្ថប្រយោជន៍ច្រើនទៀតដូចជា ត្រួតពិនិត្យទម្ងន់ និងបង្កើនសកម្មភាពផ្សេងៗទៀតផងដែរ។
ការសិក្សាមួយបង្ហាញថា ការទទួលទានអាហារពេលព្រឹកអាចជួយផ្ដល់នូវអត្ថប្រយោជន៍មួយចំនួនដល់លោកអ្នកបាន ដូចជា ជួយបង្កើនថាមពលដល់រាងកាយពេលលេងកីឡា ពេលរៀន ពេលធ្វើការ និងសកម្មភាពផ្សេងៗ។ វាជួយឲ្យសព៌ាង្គកាយមាំមួន និងកាត់បន្ថយជាតិកូឡេស្ដេរ៉ូលឲ្យនៅកម្រិតទាប។
ដូច្នេះ ការទទួលទានអាហារពេលព្រឹកបានត្រឹមត្រូវ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពរាងកាយ និងស្មារតីមនុស្សគ្រប់រូប ជាពិសេសកុមារ និងមនុស្សពេញវ័យ។ យោងតាមសមាគមចំណីអាហារអាមេរិកបានឲ្យដឹងថា ក្មេងៗដែលញ៉ាំអាហារពេលព្រឹក មានសកម្មភាពល្អនៅក្នុងថ្នាក់រៀន និងការលេងនៅកន្លែងផ្សេងៗ។ ពួកគេជាក្មេងមានការផ្ដោតអារម្មណ៍ច្រើន មានជំនាញខាងដោះស្រាយបញ្ហាបានល្អ សកម្មផ្នែកឥន្ទ្រិយារម្មណ៍ ហើយភ្នែករបស់ពួកគេមានលក្ខណៈសកម្មទៀតផង។